
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់មួយលើបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងតំបន់ជាយរាជធានីភ្នំពេញ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលក្រុងភ្នំពេញបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយប៉ុន្មានថ្ងៃនេះ ពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅជាយរាជធានីភ្នំពេញជួបប្រទះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះ លោក ឃួង ស្រេង បញ្ជាឲ្យរដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមដោះស្រាយ និងត្រូវមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសនៅតំបន់ជាយក្រុងភ្នំពេញ៕

Latest posts by ខ្មែរណាស់ (see all)
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022