ភ្នំពេញ៖ បុរសជនជាតិអង់គ្លេស(ជាស្វាមី) និងស្រ្តីជនជាតិអង់គ្លេស (ជាប្រពន្ធ) អាយុ ៦៩ ឆ្នាំ បានឆ្លងCOVID-19 ។ នេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅមុននេះបន្តិច។

បើតាមក្រសួង ប្តីប្រពន្ធមួយគូនេះ រកឃើញវិជ្ជមាន ក្នុងចំណោមមនុស្សចំនួន ៥៩ នាក់ នៅក្នុងនាវាដែលចតនៅខេត្តកំពង់ចាម។

ក្រសួងសុខាភិបាលបញ្ជាក់ថា សរុបទាំងអ្នកឆ្លងពីរនាក់ថ្មីប្តីប្រពន្ធនេះ ជាមួយនឹង​ស្រ្តីជន​ជាតិអង់គ្លេសអាយុ៦៤ ឆ្នាំ ដែលរឃើញកាលពីថ្ងៃទី ១០ មីនា កន្លងទៅ មាន ៣ នាក់ហើយ ដែលបានឆ្លងក្នុងចំណោមអ្នកដំណើរនៅលើនាវា Viking Cruise នោះ៕

សារព័ត៌មានខ្មែរណាស់ និងលម្អិតព័ត៌មាននេះ នាពេលបន្តិចទៀត