បុរសម្ចាស់PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានមន្ទីរសុខាភិ​បាលស្វែងរក ដើម្បីយកមកធ្វើតេ្តស ហើយជាលទ្ធផលឃើញថា អវិជ្ជមាន ពោលគឺពុំ​មានឆ្លងវីរុសកូវីដ១៩ននោះទេ ។ នេះបើតាមការប្រកាសរបស់មន្ទីរសុខាភិបាល​ខេត្ត​សៀមរាប នាព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

បើតាមមន្ទីរសុខាភិបាលខេត្តសៀមរាប បច្ចុប្បន្នបុរសរូបនេះ មានសុខភាពល្អ មិន​មានរោគសញ្ញាអ្វីនោះទេ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងតាម​ដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕