ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមឲ្យប្រជាពលរដ្ឋទាំងអស់ កុំមាន​ការ​រើស​អើងពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ព្រោះតែជំងឺកូវីដ១៩ កើតលើ​បុរសម្នាក់ ដែលឆ្លងពីជនជាតិជប៉ុន។ សម្តេចអំពាវនាវបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០។

សម្តេចបន្តថា កូវីដ១៩ មិនចេះតែឆ្លងនោះទេ ដូច្នេះមិនត្រូវភ័យខ្លាចពេកនោះដែរ៕