ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយនៅលើផេកផ្លូវដូច្នេះថា​«សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបា​លរាជ​ធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ទាក់ទងទៅនឹង​បុគ្គល​ម្នាក់​ដែលមានគណនី Facebook ឈ្មោះ Phorn Phana បានផុសព័ត៌មានមិនពិត ដែលថា មានជនជាតិចិនប្រកាច់នៅជិតស្តុបបូគោកាលពីម៉ោងម៉ោងប្រហែលជា ១៤:​៤៥នាទី តាមពិតមិនមែនជាជនជាតិចិនទេ គាត់គឺជាជនជាតិខ្មែរ គឺគាត់គ្មានកើត​ជំងឺអ្វីនោះទេ គាត់គ្រាន់តែស្រវឹងស្រាខ្លាំងប៉ុណ្ណោះ» ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅម៉ោង១៤៖៤០នាទី​រសៀល​មានAccount facebook មួយមានឈ្មោះ Phorn Phana បានបង្ហោះ​ថាមាន​ជនជាតិ​ចិនប្រកាច់ដួលនៅជិតស្តុបបូគោនោះគឺជាព័ត៌មានមិនពិត តាមពិត​អ្នកដែល​ដេកដួល​នោះគឺជាជនជាតិខ្មែរដែលគាត់ស្រវឹងស្រាតែប៉ុណ្ណោះ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា សមត្ថកិច្ចនឹងចាត់វិធានការណ៍​ចំពោះជនទាំងឡាយដែលចុះផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ដែលអាចបង្កឲ្យមាន​ចលាចលក្នុងសង្គម ក៏ដូចជាបង្កនូវការភ័យខ្លាច៕