តូត្យូ៖ ប្រទេសជប៉ុន បានរងការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាស ក្នុងរយៈ​ពេលជាង ៥ ឆ្នាំមកនេះ ដោយសារការដំឡើងពន្ធ និងព្យុះទីហ្វុង បណ្តាល​ឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចធំបំផុតទីបីរបស់ពិភពលោក។ នេះបើតាម​ការ​ផ្សព្វផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

សារព័ត៌មានដដែលបានឲ្យដឹងថា ការកើនឡើងពន្ធពី ៨%ទៅ ១០ % និងព្យុះទីហ្វុង​ហៃប៊ីប៊ី(Typhoon Hagibis) ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ និងបង្ក​ជាទឹកជំនន់រាលដាលនៅក្នុងប្រទេសជប៉ុន។

ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ប្រភេទថ្មី នៅប្រទេសចិន ក៏បានប៉ះពាល់ដល់​សេដ្ឋ​កិច្ចប្រទេស​ជប៉ុនផងដែរ៕