សត្វកេងកងធំ ជាសត្វជិតផុតពូជនៅក្នុងបញ្ចីក្រហម ICUN ដែលរស់នៅតំបន់គម្រោង USAID ព្រៃឡង់បៃតង ហើយសត្វនេះវាជ្រើសរើសដៃគូស្មោះមួយទល់នឹងមួយ និងចេះថែ​រក្សាចំណងទំនាក់ទំនងបានយ៉ាងល្អ ពិសេសសេច​ក្តីស្រលាញ់​របស់ស​ត្វប្រភេទនេះមានលក្ខណៈប្លែកជាងសត្វផ្សេងៗ។

ប្រភេទសត្វនេះ នៅរដូវបង្កាត់ពូជ ចាប់ពីខែមករា-មេសា។ ពេលរដូវបន្តពូជ កេងកងធំ​ឈ្មោល ចាប់ផ្តើមបន្លឺសម្លេង “គូក” រកកេងកងធំញីជារៀងរាល់វិនាទី​ដើម្បីទាក់​ទាញកេងកងធំញី។នៅពេលការបង្កាត់ពូជបានចប់ កេងកងធំញី​ស្វែងរកដើមឈើ​ដើម្បីទំនៅ រីឯកេងកងធំឈ្មោលប្រមូលស្លឹកឈើ​ពីដីដើម្បីធ្វើសំបុកដោយទឹក​មាត់រប​ស់វា បន្ទាប់មក កេងកងធំញីនឹងនៅខាងក្នុងសំបុកដែលទុក​ចន្លោះធំល្មមដើម្បី​ទទួល​បានអាហារ និងសំភារៈផ្សេងៗពីកេងកងធំឈ្មោលក្នុងរយៈពេល ៦-៨ សប្តាហ៍។

ដោយសារតែការបាត់បង់ជម្រក និងការបរបាញ់នៅតាមតំបន់មួយចំនួន កេងកងធំ​ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វស្លាបដែលជិតផុតពូជនៅក្នុងបញ្ចីក្រហម ICUN។

សូមជម្រាបថា USAID ព្រៃឡង់បៃតងកំពុងធ្វើការជាមួយសហគមន៍ និងដៃគូពាក់ព័ន្ធ​ដើម្បីអភិរក្សប្រភេទសត្វទាំងនេះ និងប្រភេទសត្វដែលងាយរងគ្រោះ​ផ្សេងៗក្នុងគោល​បំណងចូលរួមចំណែកក្នុងការកែលម្អជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅ​ក្នុងតំបន់ទេស​ភាពព្រៃឡង់ និងតំបន់ជុំវិញ៕

ប្រភព៖ USAID ព្រៃឡង់បៃតង