
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការយឺតយ៉ាវក្នុងការចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ២នេះ ដោយសារការសិក្សាដំបូងកំណាត់ផ្លូវជាតិនេះនឹងត្រូវសាងសង់ចាប់ពីរង្វង់មូលកួរស្រូវ ដល់អង្គតាសោម តែប៉ុណ្ណោះ។ ប៉ុន្តែដោយពិនិត្យឃើញពីកំណើនការអភិវឌ្ឍ និងទំហំចរាចរណ៍ ចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលកួរស្រូវ ទើបភាគីកម្ពុជា បានស្នើសុំទៅភាគីកូរ៉េខាងត្បូង សិក្សាបូកបន្ថែមការសាងសង់កំណាត់ផ្លូវជាតិនេះទៅក្នុងគម្រោងទាំងមូល។ លោករដ្ឋមន្រ្តីមន្រ្តីថ្លែងបែបនេះ នៅក្នុងពិធីពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០។
លោករដ្ឋមន្ត្រី បន្តថា ការដាក់ចេញគម្រោងថ្មីនេះ ទាមទារការរៀបចំនីតិវិធី និងបែបបទនានា ដើម្បីទទួលបានហិរញ្ញប្បទានបន្ថែមពីដៃគូអភិវឌ្ឍន៍ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ការចាប់ផ្តើមសាងសង់។
លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ក្រោយពេលស្តារឡើងវិញ ផ្លូវជាតិខាងលើនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។
ដោយឡែកទំហំចរាចរណ៍ធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ នឹងបានធូរស្រាលមួយកម្រិតថែមទៀត ប្រសិនបើប្រជាពលរដ្ឋជ្រើសរើសយកការធ្វើដំណើរទៅកាន់ខេត្តទាំងនេះ តាមរយៈផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២៕
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021