
ភ្នំពេញ៖ នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ចំពោះចំណូលបានពីការនាំចេញកៅស៊ូ មានជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩។
តម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន។ នេះបើតាមការផ្សព្វផ្សាយនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា៕

Latest posts by ខ្មែរណាស់ (see all)
- ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ទូទាំងប្រទេស - នៅថ្ងៃទី 13/12/2022
- តើធនាគារ SME ដើរតួនាទី យ៉ាង សំខាន់អ្វីខ្លះដល់សហគ្រាសធុនតូច និងមធ្យម? - នៅថ្ងៃទី 02/12/2022
- ការថែទាំស្រ្តីក្រោយពេលសម្រាល - នៅថ្ងៃទី 01/12/2022