ភ្នំពេញ៖ អ្នកជំនាញ នៅតែវាយតម្លៃខ្ពស់ ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ដោយបានលើកឡើងថា វិស័យនេះ​នៅតែបន្តរីកចម្រើន​ទៅមុខ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​ ​មើលឃើញថា តម្លៃអចលនទ្រព្យនឹង​បន្ត​ឡើងថ្លៃ​ពី ​១០​% ទៅ ១៥​% ប្រចាំឆ្នាំ ដោយផ្នែកលើ​ ក​ត្តា​ចំនួន ៣ ​ ក្នុងនោះរួមមាន វិស័យ​លំនៅដា្ឋន វិស័យ​ដីធ្លី​ និង​ប្រតិបត្តិការ​ទិញ​ និងជួល​ដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។

ទន្ទឹមនឹងការលើកឡើងនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា​រូប​នេះ បានបញ្ជាក់ថា អ្នកវិនិយោគ មុននឹងធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ គឺចាំបាច់ត្រូវមើលទៅលើ៤ចំណុចសំខាន់ៗ រួមមាន៖ ទី១៖ ព័ត៌មានអំពីទីតាំង​ដែលត្រូវវិ​និយោគឲ្យបានច្បាស់លាស់ ទី២៖ សិក្សាឲ្យបានច្បាស់លើប្លង់មេរបស់រាជរដ្ឋាភិបាល ឬក៏ផែនការរបស់សាលាក្រុង, ទី៣៖ វិភាគលើធម្មជាតិ តើតំបន់នោះបើមិនទាន់​មានការអ​ភិវឌ្ឍទៅ តើតំបន់នោះធម្មជាតិ អាចអំណោយផលដល់ការវិនិយោគ​លើវិស័យ​​អច​លនទ្រព្យដែលឬទេ? និងទី៤៖ មើលលើទុនវិនិយោគ ដែលនឹងត្រូវវិនិ​យោគនៅតំបន់នោះ តើវាសាកសមដែលឬទេ?។

យ៉ាងណា លោកប្រធានសមាគម បានអះអាងថា បើសិនជាអ្នកវិនិយោគដឹងមុន និងច្បាស់​លាស់​ពីចំនុចទាំង៤ខាងលើនេះ ពិសេសត្រូវច្បាស់ទីតាំង ឬតំបន់ដែលចង់​វិនិយោគ ដើម្បីការពារនូវហានិភ័យ ពិសេសជៀសវាងលើការចំណាយប្រាក់​លើការវិនិ​យោគអចលនទ្រព្យខុសគោលដៅ ហើយខាតបង់ថែមទៀត៕