
ស្វាយរៀង៖ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្វាយរៀង បានការសហការជាមួយ អាជ្ញាធរឃុំ ភូមិ និងស.ស.យ.កស្រុកស្វាយទាប ក្នុងការចុះអប់រំផ្សព្វផ្សាយអំពី ការវេចខ្ចប់ និងការញែកសំណល់ ជាពិសេសគឺការដុតសំរាម នៅតាមចិញ្ចើមផ្លូវ នៅជិតគេហដ្ឋាន ដែលមិនមានឡដុតត្រឹមត្រូវ ជាហេតុបង្ករឱ្យកើតមានខ្យល់កខ្វក់នៅក្នុងបរិយាកាស បណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាព។
ការផ្សព្វផ្សាយនេះធ្វើឡើងនៅតាមតូបលក់ដូររបស់អាជីវករមួយចំនួននៅតាមបណ្ហោយដងផ្លូវជាតិលេខ១ ត្រង់ចំណុច ខាងមុខតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គា រីសស៍ ដែលស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បញ្ហាទាំងអស់នេះហើយ ជាបច្ច័យនាំឲ្យមានការប្រែប្រួលអាកាសធាតុបន្តិចម្តងៗ។
យោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដោយមានសន្ទស្សន៍គុណភាពខ្យល់ (AQI) ចន្លោះពី ១៥០ ទៅ ១៥៥ កាលពីថ្ងៃ ទី១៧ មករា ឆ្នាំ២០២០៕



- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022