
ភ្នំពេញ៖ ការពិតមិនមានការនាំជ្រូកពីវៀតណាមចូលមកកម្ពុជាឡើយ ព្រោះជ្រូកនៅប្រទេសវៀតណាម មានតម្លៃថ្លៃជាងជ្រូកនៅកម្ពុជា ហើយកំពុងខ្វះខាតខ្លាំង។ នេះជាការអះអាង របស់ក្រសួងកសិកម្ម នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ១៧ ខែមករា ឆ្លើយតបនឹងសារព័ត៌មានមួយចំនួន ដែលផ្សព្វផ្សាយថា មានការនាំជ្រូកចូលពីប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តតាកែវថ្មីៗនេះ។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលតាមដានតម្លៃទីផ្សារជ្រូកជាមួយសហគមន៍ចិញ្ចឹមសត្វ បានបង្ហាញតម្លៃជ្រូករស់នៅប្រទេសវៀតណាមថ្លៃចន្លោះពី ៣,៤ដុល្លារទៅ ៤ដុល្លារ ឬ ១៤០០០រៀល ទៅ១៦០០០រៀលក្នុង១គីឡូក្រាម ចំណែកនៅកម្ពុជា ចន្លោះពី ១១០០០រៀល ទៅ១២០០០រៀល ក្នុង១គីឡូក្រាម។
បើតាមសេចក្តីប្រកាសបានឲ្យដឹងថា ប្រទេសវៀតណា បច្ចុប្បន្នក៏កំពុងខ្វះខាតជ្រូកផងដែរ ពោលគឺបាននាំចូលជ្រូកពីប្រទេសថៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៩មក ប្រទេសវៀតណាម បានទទួលរងការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិច និងបានរាលដាលស្ទើរទូរទាំងប្រទេស ធ្វើឲ្យការចិញ្ចឹមជ្រូកមានការថយចុះ ហើយការផ្គត់ផ្គង់សាច់ជ្រូកក៏មិនបានគ្រប់តម្រូវការទីផ្សារ តម្លៃសាច់ជ្រូកចេះតែកើនឡើងជាលំដាប់ ដែលធ្វើឲ្យមានការនាំចូលជ្រូកពីបបរទេស ដើម្បីបំពេញតម្រូវការខ្វះខាត៕ By៖ Savada

- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022