ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ឥណទានសម្បទាន ចំនួន៧.៦៤លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ២៤ ខែឧសភា។

បើតាមសេចក្តីប្រកាសដដែល គម្រោងនេះ នឹងជួយកម្ពុជា អភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល និងពង្រឹងការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ ឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានឥណទានសម្បទានចំនួន១១លានដុល្លារ និង ៣លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។

សូមបញ្ជាក់ថា បើតាមADB គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ នឹងជួយ EDC ដែលជាសេវាផ្គត់ផ្គង់អគ្គិសនីជាតិនៃរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង១០០មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមមានជាអាទិ៍ផ្លូវចេញចូល របង និងប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ទៅនឹងបណ្តាញចែកចាយចម្បង នៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោងនេះ អាចផ្គត់ផ្គង់ថាមពលទៅបណ្តាញចែកចាយជាតិបានផងដែរ។ រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលនឹងក្លាយជាចំណែកមួយនៃឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង១០០ មេហ្គាវ៉ាត់នេះ នឹងត្រូវបានដាក់ដេញថ្លៃជូនក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPP) ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានគោលបំណងផលិតថាមពលក្នុងកម្លាំង ៦០ មេហ្គាវ៉ាត់>