រលកនៃការពុះដីឡូត៍លក់ ហាក់កំពុងបោកបក់យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ ពិសេសដីនៅតំបន់ជាយៗរាជធានីភ្នំពេញ និងទីប្រជុំជន។​ លោក សៅ រ៉ាវី ប្រធានយកដ្ឋានអភិរក្សសុរិយាដី បានផ្ដល់គន្លឺះប្រុងប្រយ័ត្ន៦យ៉ាងជូនអ្នកដែលចង់ទិញដី និងដែលបានជាជ្រុលទិញដីឡូត៍រួចហើយ។

ទី១ ការកក់ប្រាក់ដោយគ្មានប្លង់រហូតដល់បងបាន១០០ភាគរយទើបចេញប្លង់ស្របច្បាប់ដោយមានតែការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ តែគ្មានការទទួលស្គាល់ពីអាជ្ញាធរ។

២ ម្ចាស់ដីសុំដោះដូរដីដោយហេតុផលផ្សេងៗ នៅពេលដែលដីនោះឡើងថ្លៃខ្ពស់ ឬនៅពេលដែលដីក្បែរនោះត្រូវបានប្រកាសពីគម្រោងអភិវឌ្ឍន៍។

៣ មិនបំបែកក្បាលដី ឲ្យទៅអ្នកទិញ ដែលកំពុងមានច្រើននាពេលបច្ចុប្បន្ន។

៤ អ្នកលក់បង់រំលោះដោយអះអាងថាគ្មានការប្រាក់ តែគេបានបង្កប់អត្រាការប្រាក់ក្នុងតម្លៃបង់រំលោះនោះរួចទៅហើយ។

៥ យកដីអ្នកផ្សេងមកលក់ ឬគ្រាន់តែកក់ម្ចាស់ដីណាមួយ១០ ទៅ២០ភាគរយ ហើយចាប់ផ្ដើមពុះដីនោះលក់នោះ។

៦ គួរសិក្សាឲ្យបានច្បាស់លាស់ ពីព្រោះតំបន់ពុះដីឡូត៍លក់ មិនងាយនឹងអភិវឌ្ឍន៍ឡើយ អ្នកទិញភាគច្រើនត្រឹមតែចាំលក់យកចំណេញ ចាំមើលគ្នា ទាំងដីទាំងនោះគ្មានគម្រោងប្លង់ និងហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់៕