ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យ-ព្យាបាលជម្ងឺជូនដល់កុមារកម្ពុជា បាន​ចំនួន ៨៧៥,២០៨នាក់ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩។ នេះ​បើតាមរបាយការណ៍របស់មន្ទីរពេទ្យ ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា។

បើតាមរបាយការណ៍ កុមារចំនួន ៣៣,៨៥៦នាក់ បានកើតជម្ងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវ​បាន​សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយអត្រាមរណៈ ០.១០% (ក្នុងឆ្នាំ២០១៨ មានចំនួន ១៤,៦១៥នាក់)។ កុមារមានជំងឺធ្ងន់ៗមានចំនួន ១៨៨,៧៦៤នាក់ ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើនឡើង ១៧% បើធៀប​នឹងឆ្នាំ២០១៨)។

Advertisements

កុមារចំនួន២៣,០០០នាក់ ត្រូវបានទទួលការវះកាត់ ដូចជាវះកាត់បេះដូង និងត្បិតប្រ​ហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន ៨៤១​នាក់។

នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ១៤៥,​២១៥នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល​នៅក្នុងផ្នែកពិគ្រោះជម្ងឺ​ក្រៅ​នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ២៣,៨៨៤នាក់៕

Advertisements
Advertisements
Advertisements