ចាប់ពីដើមឆ្នាំ២០២០តទៅ សេវាកម្មជិះដំរីកម្សា​ន្ត​នៅភ្នំបាក់ខែងក្នុងតំបន់អង្គរ​ខេត្ត​សៀម​​រាប នឹងលែងឱ្យមានដំណើរការតទៅទៀតហើ​យ ដោ​យសារសត្វដំរី​ទាំងនោះនឹង​ត្រូវបានគេផ្តល់សិទ្ធិសេរីភាពឱ្យទៅរស់នៅតាមបែ​ប​ធម្ម​ជា​តិ​​ក្នុង​តំបន់អភិរក្ស។ នេះ​បើយោង​តាមការឱ្យដឹងពីសំណាក់មន្រ្តីអាជ្ញាធរជាតិអប្ស​រា​​​។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៩ថា សត្វដំរីចំនួន៥ក្បាល ត្រូវបាន​ដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមាន​ចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ពោលគឺស្ថិត​នៅក្នុងភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគមខេត្តសៀមរាប។ ការដឹកជញ្ជូននេះ​បានធ្វើឡើងដោយ​សមាគម​គ្រប់គ្រងសត្វដំរី សហការជាមួយអាជ្ញាធរជាតិអប្សរាពោលគឺ​ដឹកជញ្ជូនតាម​រថយន្តនៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ចំនួន២ក្បាល និងព្រឹកថ្ងៃទី១៥ ចំនួន៣ក្បាល​បន្ថែម​ទៀត ក្នុងគោលបំ​ណ​​ងដើម្បីឱ្យសត្វដំរីទាំងនោះ មានជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផង។

Advertisements

លោក ឡុង កុសល បានបញ្ជាក់ថា សមាគមគ្រប់គ្រងសត្វដំរីសហការជា​មួយអាជ្ញាធរ​ជាតិអប្សរា នឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្ដើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅ​ទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តចាប់ពីដើមឆ្នាំ២០២០តទៅ៕

Advertisements
Advertisements
Advertisements