ដង្កៀបក្តាម គឺជារុក្ខជាតិឱសថ ជួយព្យាបាលជម្ងឺក្អក​ ហើមសួត ធ្វើឲ្យរដូវទៀងទាត់ ព្យាបាលឈឺសន្លាក់ដៃជើង ឫសដូងបាត និងជាថ្នាំប៉ូវទៀតផង។

Advertisements

ផ្នែកប្រប្រាស់៖ សំបកដើម ស្លឹក ផ្កា ផ្លែ។

ការព្យាបាល

– ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត

– ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់

– សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត – មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង

– ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល

– ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា មជ្ឍមណ្ឌលជាតិស្រាវជ្រាវ​វេជ្ជៈសា​​ស្ត្របូ​រាណ

Advertisements