ភ្នំពេញ៖ ពលករខ្មែរ ទៅធ្វើការនៅប្រទេសកូរ៉េប្រមាណជា ៥ម៉ឺននាក់ នៅតែចាញ់បោក​ជនបោកប្រាស់មួយចំនួន ដែលឆ្លៀតឱកាស កេងប្រវ័ញ្ចកម្លាំងញើសឈាម​របស់ពួក​គាត់។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងនៅ​ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ក្រោមប្រធានបទ «តួនា​ទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់» ដែលធ្វើឡើង​នៅ​ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩។

Advertisements

សម្តេចបានបន្ថែមថា បច្ចុប្បន្នពលរដ្ឋមានការងារធ្វើច្រើន ប៉ុន្តែនៅក្នុងពេលជា​មួយគ្នា​នេះ ការជួញដូរមនុស្សក៏បានកើតឡើងទន្ទឹមគ្នានេះផងដែរ។

សម្តេច រំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ានចិន ដើម្បីប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរមនុស្សគ្រប់រូបភាពនៅក្នុងតំបន់៕

Advertisements