ខ្ទឹមស មានសារប្រយោជន៍ជាច្រើន ដូចជា បញ្ចុះសម្ពាធឈាម កូឡេស្តេរ៉ុល ព្យាបាល​ប្រព័ន្ធភាពស៊ាំ និងគ្រប់ប្រភេទនៃការឆ្លងមេរោគ រួមទាំងរោគត្រចៀកផងដែរ។ ប៉ុន្តែ​អ្នកដែលមានជម្ងឺ៥ប្រភេទ ដូចខាងក្រោមនេះ មិនគួរទទួលទានខ្ទឹមសនោះទេ៖

Advertisements

១.អ្នកមានបញ្ហាហូរឈាម

ថ្វីបើខ្ទឹមស មានគុណសម្បត្តិអាចការពារកំណកឈាម ឬព្យាបាលបញ្ហា​ឈាមរត់មិន​ល្អក៏ពិតមែន ប៉ុន្តែអ្នកជំនាញផ្តល់ដំបូលន្មានថា មនុស្សដែលមានបញ្ហា​ហូរឈាម​(ឧទារហ៍ ហូរឈាមច្រមុះ…)មិនគួរទទួលទានខ្ទឹមឡើយ ព្រោះវាបណ្តោល​អោយឈាម​ហូរ​កាន់តែខ្លាំង។

មនុស្សដែលមានបញ្ហានេះគួរតែទទួលថ្នាំតាមវេជ្ជបញ្ជាអោយបានត្រឹមត្រូវ ហើយមិន​គួរ​ទទួលទានខ្ទឹមសដោយគ្មានការប្រឹក្សាឡើយ។

២.អ្នកមានបញ្ហាថ្លើម

មនុស្សដែលមានបញ្ហាបែបនេះ គួរតែជៀសវាងដូចគ្នា ព្រោះខ្ទឹមស អាចកាត់​បន្ថយប្រ​សិទ្ធិភាពនៃថ្នាំដែលអ្នកកំពុងតែប្រើប្រាស់។ មិនតែប៉ុណ្ណោះ ថ្នាំស្ទើរតែទាំង​អស់សុទ្ធតែ​មាន​ប្រតិកម្មជាមួយនឹងខ្ទឹមស។

៣.អ្នកមានបញ្ហាក្រពះ

គ្រប់គ្នាគួរតែដឹងថា ខ្ទឹមស អាចធ្វើអោយប្រព័ន្ធរំលាយអាហារកាន់តែពិបាកធ្វើការ។ លើសពីនេះទៅទៀត វាអាចប្រឆាំងជាមួយនឹងថ្នាំ ក្រពះ ពោះវៀន នៅពេលដែលអ្នក​ទទួលទាន។

៤.ស្ត្រីមានផ្ទៃពោះ

ចំពោះស្ត្រីមានផ្ទៃពោះ ឬកំពុងតែបំបៅដោះកូន គួរតែកំណត់ការទទួលទានខ្ទឹមឆៅ ព្រោះខ្ទឹមស មានសារធាតុក្តៅដែលអាចបង្កអោយមានបញ្ហាដល់សុខភាពកូនបាន។

៥.អ្នកមានបញ្ហាសម្ពាធឈាម

មនុស្សដែលមានសម្ពាធឈាមកម្រិតមធ្យម ឬទាប គួរតែកំណត់ការប្រើប្រាស់ខ្ទឹមស។ ការទទួលទានខ្ទឹមសច្រើនពេក អាចបន្ថយសម្ពាធឈាមកាន់តែខ្លាំង ហើយបណ្តោល​អោយមានផលវិបាកផ្សេងៗដល់សុខភាព៕

Advertisements