សម្បកក្រូចឆ្មារ ក៏មានសារប្រយោជន៍ដែរ ពីព្រោះវាជាប្រភពនៃវីតាមីននិងសារធាតុ​ចិញ្ចឹមច្រើនមុខច្រើនបែប មិនចាញ់ទឹកក្រូចឆ្មារទេ ។ ក្លិននៃសម្បកក្រូចឆ្មារអាច​នឹងពិ​បាកទទួលទាន ប៉ុន្តែវាជួយកម្ចាត់ជាតិពុល (Detox) និងការពារបាក់តេរី ពពួកផ្សិត ប៉ារ៉ា​សិតនិងដង្កូវនានាបាន ។ ហេតុនេះហើយយើងសូមណែនាំវិធីប្រើសម្រកក្រូចឆ្មារ ដោយ​ការ​ក្លាស្សេឱ្យកកជាមុន៖

Advertisements

អ្នកគួរលាងក្រូចឆ្មារ ដោយហ្មត់ចត់រួចដាក់ចូលក្នុងទូរទឹកកកកន្លែងក្លាស្សេបង្កកឬ​ហាន់​ជាដុំតូចៗមុននឹងដាក់ឱ្យកកក៏បាន។ នៅពេលក្រូចឆ្មារឡើងកកទាំង​ស្រុងហើយនោះ​យកវា​ទៅកិនឱ្យម៉ដ្ឋសម្រាប់បន្ថែមឬលាយជាមួយបង្អែម ការ៉េម ទឹកក្រឡុក ឬសាលាដ ជាគ្រឿងបន្ថែមរសជាតិឬក្លិន។ អ្នកប្រាកដជាពេញចិត្តពេញថ្លើមនឹង​រសជាតិថ្មីក្លិន​ថ្មីនៃ​អាហារ ថែមទាំងទទួលបាននូវអត្ថប្រយោជន៍ចំពោះសុខភាពទៀតផង ៕

Advertisements