រូបថតជាច្រើនសន្លឹក នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលថតដោយក្រុម​អ្នកអភិរក្ស ត្រូវបានលោករដ្ឋមន្រ្តីបរិស្ថានបង្ហោះនៅលើបណ្តាញសង្គម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

Advertisements

សូមបញ្ជាក់ថា ក្រសួងបរិស្ថានកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ បង្កើតតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ៨.៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែល សម្បូរទៅដោយសត្វស្លាបព្រៃ។ ក្រសួងធានាថែរក្សា និងការពារសោភ័ណភាព ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះនិងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការ ប្រើប្រាស់ប្រកបដោយ និរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាននិងសេវា សាធារណជនក្នុងការរួមចំណែក ដល់ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់។

Advertisements