ប៉េងប៉ោះស្រោម គឺជារុក្ខជាតិ មានកម្ពស់ពី​ ៥០-១០០ស.ម។ ស្លឹករបស់វាទោល រាងពង​ក្រពើ ស្រួចចុងពណ៌បៃតងខ្ចី គែមស្លឹកមានរាងជាធ្មេញរណាដុះឆ្លាស់ទង។ រុក្ខជាតិនេះ ដុះដោយខ្លួនឯងលើដីសើម ដីទំនេរ បន្តពូជដោយគ្រាប់។

Advertisements

ប៉េងប៉ោះស្រោម ជាឱសថកបនឹងជម្ងឺដូចជា ឈឺបំពង់ក ផ្កាសាយ ដំបៅក្រពះ ក្អកមាន់ ក្អកហឺត បញ្ចុះទឹកនោម ស្បួនស្រុត បិតរបួសជាដើម….។

ប្រភព៖ មជ្ឈមណ្ដលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ

Advertisements