ទឹកផ្តល់ឱ្យយើងនូវជីវិត ព្រោះការរស់នៅប្រចាំថ្ងៃ គឺមិនអាចខ្វះទឹកបាននោះទេ ហើយ​មិន​ថា​ទឹក​ត្រជាក់​ឬ​ទឹក​ក្តៅ​នោះទេ គឺសុទ្ធតែសំខាន់បំផុត ដើម្បីធ្វើឱ្យរាងកាយរក្សាជាតិទឹក។ រាងកាយរបស់យើងមានបញ្ញានៅខាងក្នុង ហើយ​ជារឿយៗ វាបានប្រាប់យើងពីអ្វីដែលយើងត្រូវដឹងបន្ថែមទៀត។

Advertisements

នៅពេលអ្នកចេញទៅក្រៅឬអាកាសធាតុក្តៅនៅខាងក្រៅ អ្នកនឹងស្រេកហើយចង់ផឹកទឹកត្រជាក់ ប៉ុន្តែ​នៅ​ពេល​អ្នក​ឈឺដោយជំងឺផ្តាសាយ អ្នកនឹងមានអារម្មណ៍ចង់បានទឹកក្តៅ។ វាជាការប្រសើរដែលដឹង​អំពីវិទ្យា​សាស្រ្ត​នៅ​ពី​ក្រោយពេលវេលាល្អបំផុតសម្រាប់ការទទួលទានទឹកត្រជាក់និងទឹកក្តៅ។

ការណែនាំអំពីពេលវេលាល្អបំផុតដើម្បីផឹកទឹកត្រជាក់៖

  • ក្នុងកំឡុងពេលធ្វើលំហាត់ប្រាណសីតុណ្ហភាពរាងកាយស្នូលបានកើនឡើង។ ការ​បែក​ញើស​គឺ​ជា​យន្ត​ការ​មួយ​ដែលរាងកាយរបស់យើងប្រើដើម្បីធ្វើឱ្យត្រជាក់ ប៉ុន្តែយើងបាត់​បង់ជាតិទឹក​និង​អេឡិចត្រូលីត​ជា​ច្រើន ដែលត្រូវការបំពេញបន្ថែមមកវិញ។ ដូច្នេះ ការផឹកទឹកត្រជាក់ពេលហាត់ប្រាណ ទាំងជួយ​ធ្វើ​ឱ្យ​រាង​កាយ​កុំឱ្យបាត់បង់ទឹក និងជួយធ្វើឱ្យសីតុណ្ហភាពរាងកាយមានភាពត្រជាក់ដូចធម្មតា។
  • ការផឹកទឹកត្រជាក់នៅពេលអ្នកក្តៅខ្លួន គឺជាវិធីសាស្ត្រមួយដ៏ល្អដែរ ក្នុង​ការ​ធ្វើ​ឱ្យ​រាង​កាយ​ចុះ​ត្រជាក់​មក​វិញ។ វាចាំបាច់ក្នុងការរក្សាជាតិទឹកឱ្យបានល្អនៅពេលដែលអ្នកក្តៅខ្លួន ពីព្រោះអ្នក​កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​កម្ចាត់រាល់ការឈ្លានពានរបស់ពពួកវីរុស ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក។ នៅពេល​អ្នក​ឡើង​កម្តៅ​ខ្លាំង ការផឹកទឹកត្រជាក់អាចជាការជួយឱ្យធូរស្បើយមួយដ៏ធំ។ ព្យាយាមច្របាច់​ក្រូច​ឆ្មា​ស្រស់​មួយ​ចំនួនហើយបន្ថែមអំបិលដើម្បីជួយបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់ គឺរឹតតែល្អ។

ចំណែកការណែនាំអំពីពេលវេលាដ៏ល្អសម្រាប់ផឹកទឹកក្ដៅ៖

  • ដើម្បីបំបាត់​ការឈឺចាប់ ទឹកក្ដៅអ៊ុនៗឬទឹកក្តៅគឺល្អប្រសើរសម្រាប់ទទួលទាន ប្រសិន​បើអ្នក​កំពុង​ឈឺ​ក្បាល​ឬមានការរលាកពណ៌ក្រហមឈឺចាប់លើស្បែក។ទឹកក្តៅមាន​មុខងារ​ជួយ​រំញោច​លំហូរ​ឈាម​ទៅ​កាន់ជាលិកា ដូច្នេះវាជាឱសថដ៏ល្អសម្រាប់ព្យាបាលអាការៈឈឺចាប់ទាំងនោះបានឆាប់រហ័ស។
  • ការទទួលទានទឹកក្តៅនៅពេលអ្នកទល់លាមក ក៏អាចជួយធ្វើឱ្យដោះស្រាយបញ្ហាទល់លាមកនេះ​បាន​ដែរ​។ មូលហេតុចំបងនៃការទល់លាមក គឺការបាត់បង់ជាតិទឹក ដូច្នេះវាចាំបាច់ណាស់ក្នុងការទទួលទានជាតិ​ទឹក​បន្ថែម ខណៈទឹកក្តៅ ត្រូវបានគេដឹងថា វាបានជួយរំញោចលំហូរឈាម និងមានប្រសិទ្ធិភាព​ក្នុងការ​ព្យាបាលនៅក្នុងពោះវៀន ល្អជាងទឹកត្រជាក់៕
Advertisements