ការដើរហាត់ប្រាណប្រចាំថ្ងៃ ជួយឱ្យបេះដូងមានសុខភាពល្អ គ្រប់គ្រងទម្ងន់ ធ្វើឱ្យប្រសើរ​ឡើងនូវ​ការ​រំលាយ​អាហារ និងបង្កើនអារម្មណ៍ស្រស់ស្រាយ និងសូម្បីតែការដើររយៈពេល ១០ទៅ៣០នាទីក្នុងមួយថ្ងៃ ក៏អាច​ធ្វើ​ឱ្យមានភាពអស្ចារ្យសម្រាប់រាងកាយនិងសុខភាពដែរ។

Advertisements

អត្ថប្រយោជន៍ចម្បងនៃការដើរ គឺថាជាទម្រង់នៃលំហាត់ដែលអាចប្រើបានសម្រាប់មនុស្សភាគច្រើន។ ការដើរ​គឺ​ជាការ​ធ្វើលំហាត់ប្រាណឥតគិតថ្លៃ និងជាមធ្យោបាយដ៏ល្អដើម្បីការពារផលវិបាក ដែលទាក់ទងនឹងរបៀបរស់នៅ​មិនសូវស្រួល។ ឧបករណ៍តែ មួយ គត់ដែលអ្នកត្រូវមានសម្រាប់ទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ គឺស្បែកជើងល្អ​និង​សម្លៀកបំពាក់សមរម្យ។

ការសិក្សាមួយបានរកឃើញថាការចូលរួមក្នុងកម្មវិធីដើរហាត់ប្រាណជារៀងរាល់ថ្ងៃ បានជួយអ្នកចូលរួមច្រើន​ជាង​ពាក់កណ្តាល ស្រកទម្ងន់ក្នុងរយៈពេល៨សប្តាហ៍។ ការសម្រក ទម្ងន់ជាមធ្យមក្នុងចំណោម​នៃអ្នកចូល​រួម​នោះគឺ៥.៥ផោន។

រីឯការហាត់ប្រាណដើររយៈពេល៣០នាទីជារៀងរាល់ថ្ងៃ គឺជាលំហាត់ប្រាណដ៏ល្អដែលជួយជំរុញដល់សុខភាព​បេះដូង​និង​ចលនាឈាមរត់។

ការសាកល្បងត្រួតពិនិត្យដោយចៃដន្យមួយទៅលើមនុស្សដែលមានអាយុលើសពី៥០ឆ្នាំ បានរកឃើញថា ការ​ដើរល្បឿនលឿន៣០នាទី ជួយធ្វើអោយសុខភាពសរសៃឈាមបេះដូងប្រសើរឡើង។ អ្នកចូលរួមបានដើររយៈ​ពេល៣០​នាទី ៥ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយលទ្ធផលត្រូវបានកត់ត្រាបន្ទាប់ពីរយៈពេល៣ខែ។ អត្ថប្រយោជន៍​នៃការដើរលឿនក្នុងរយៈពេល ៣០នាទី គឺធ្វើឱ្យសម្ពាធឈាមទាប បង្កើនសមត្ថភាពបេះដូង និងបន្ថយ​ហានិ​ភ័យ​នៃជំងឺដាច់សរសៃឈាមខួរក្បាល។

ការដើររយៈពេល១០ទៅ៣០នាទី ក្នុងមួយថ្ងៃ ក៏អាចធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់សុខុមាល​ភាពផ្លូវ​ចិត្ត​ដែរ​។

ការសិក្សាមួយបានរកឃើញពីទំនាក់ទំនងជាក់លាក់ រវាងការដើរសម្រាប់ការហាត់ប្រាណនិងអារម្មណ៍។ ស្ត្រីដែល​ដើរ​ជារៀងរាល់ថ្ងៃ ត្រូវបានកត់សម្គាល់ឃើញថា បានថយចុះរោគសញ្ញានៃអារម្មណ៍មិនល្អនិងធ្លាក់ទឹកចិត្ត។ ស្ត្រី​ទាំងនោះក៏បានរាយការណ៍ថា ពួកគេមានអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងឡើងវិញបន្ទាប់ពីដើរ។

ទោះយ៉ាងណាអ្នកប្រហែលជាមិនចាំបាច់ដើររយៈពេល៣០នាទី ដើម្បីទទួលបានប្រយោជន៍​ដល់អារម្មណ៍អ្នក​ឡើយ។ ការសិក្សាមួយក្នុងឆ្នាំ២០១៨ទាក់ទងនឹងមនុស្សអាយុ២០ឆ្នាំបានរកឃើញថា ការដើររយៈពេលត្រឹម​១០​នាទី ជាមួយនឹងការធ្វើសមាធិ ជះឥទ្ធិពលជាវិជ្ជមានដល់អារម្មណ៍។

ចំណែកការដើរបន្ទាប់ពីបរិភោពអាហារ អាចជួយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ និងជួយ​ការ​ពារ​ការ​ឡើងជាតិស្ករក្នុងឈាម។

ទិនានុប្បវត្តិរោគមហារីកអាមេរិកបានរាយការណ៍ថា ការដើរបន្ទាប់ពីការទទួលទានអាហារ អាចជួយឱ្យអាហារ​ឆ្លង​កាត់លឿនពីក្រពះរហូតដល់ពោះវៀនតូច។ ការថយចុះនៃពេលវេលាបញ្ចេញចោលក្រពះនេះ អាចជួយអ្នក​ដែល​មាន​ជំងឺទឹក​នោមផ្អែម៕

Advertisements