សត្វត្រយងយក្ស (ឪលើក) ជាប្រភេទបក្សីកម្រ និងជានិមិត្តរូបបក្សីជាតិ បានបន្តពូជក្នុង​រដូវវស្សានេះ។ ក្នុងឆ្នាំ ២០១៩ ចាប់ពីខែ មិថុនា រហូតមកដល់ខែតុលា នេះ មានសំបុក​ចំនួន១០ ដែលបានរកឃើញដោយក្រុមការងាររបស់អង្គការជីវិតសត្វស្លាប គម្រោង​ដែន​ជម្រកសត្វលំផាត់ ខេត្តរតនគិរី។ ក្នុងនោះ មានសំបុកចំនួន ៨ ជោគជ័យ ដែលមាន​កូនហើរចេញពីសំបុកចំនួន ១១ក្បាល។

Advertisements

មួយសំបុកកំពុងបន្តក្រាបពង និងមួយសំបុកផ្សេងទៀត បានបរាជ័យ ដោយការរំខាន​ពីសកម្មភាពរបស់មនុស្ស ដែលចូលទៅប្រព្រឹត្តបទល្មើសក្នុងដែនតំបន់ការពារ។

សូមបងប្អូនទាំងអស់ ជាពិសេសព្រានព្រៃ រួមគ្នាអភិរក្សសត្វព្រៃ កុំបាញ់សម្លាប់សត្វ​កម្រ ពិសេសសត្វត្រយ៉ងយក្ស ដែលជានិមិត្តរូបនៃជាតិយើង៕

Advertisements