ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា នៅអាចខ្ចីលុយបរទេសបាន​ប្រមាណ​​ជិត ២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត នៅឆ្នាំ២០២០ខាងមុខនេះ សម្រាប់ការ​អភិ​​វឌ្ឍនៅកម្ពុជា ខណៈបំណុលសរុបជាង៧ពាន់លានដុល្លារ។ ដំណឹងនេះ ផ្សព្វផ្សាយ​នៅ​​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩។

Advertisements

រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់​គ្រងឆ្នាំ២០២០ផងដែរ។ ក្នុងសេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា កម្ចីនេះផ្តល់លទ្ធភាព​ឱ្យរាជរដ្ឋាភិបាលចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសជាមិត្ត និងអង្គការដៃគូអភិ​វឌ្ឍន៍អនុវត្ត​លើ​គម្រោង​សំខាន់ៗចំនួន ២៩គម្រោង ក្នុងចំណោមគម្រោងសរុបចំនួន៣២។

ប្រាក់កម្ចីនេះ ប្រើសម្រាប់យកទៅអភិវឌ្ឍលើវិស័យដូចជា ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ គម្រោងក្នុងវិស័យកសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំជាដើម៕

Advertisements