លោក សុង សារ៉ន នៅខាងឆ្វេងដៃលោកឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក

ឆ្លៀតពេលដែលលោក Murphy Patrick ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងសន្និសីទ CRF-SCAFO កាលពីថ្ងៃទី ២៤ ខែតុលា លោក​ សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញបំណងរបស់ព័ន្ធ និងរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដោយចង់ប្រើប្រាស់គ្រឿងម៉ាស៊ីនកសិកម្មទំនើបៗរបស់អាមរិក។

Advertisements

ក្នុងពិធីនោះ លោក សារ៉ន បានបញ្ជាក់ថា សមាជិកនិងរោងម៉ាស៊ីនកិនស្រូវចង់ប្រើប្រាស់គ្រឿងម៉ាស៊ីននិងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកបន្ថែមទៀត។ លោកថា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កំពុងផ្លាស់ប្តូរការផ្លាស់ប្តូរឆ្ពោះទៅរកសុវត្ថិភាពចំណីអាហារដោយប្រើការច្នៃប្រឌិតនិងបច្ចេកវិទ្យា។ «ខ្ញុំសូមផ្តល់អនុសាសន៍ដល់បណ្តាសហសេវិកអាមេរិកឱ្យវិនិយោគនិងនាំចេញនូវបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនខ្ពស់មកកម្ពុជាដើម្បីដំណើរការផលិតផលដែលនៅសល់ពីផលិតកម្មស្រូវដូចជាម្សៅអង្ករប្រេងកន្ទក់ ប្រេងស៊ីរ៉ូ និងទឹកដោះគោអង្ករ»។ នេះជាការបន្ថែមរបស់លោកប្រធានសហព័ន្ធ។

ជាមួយគ្នា​លោក សុង សារ៉ន ក៏បានអរគុណលោក Murphy Patrick ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងសុន្ទរកថាសំខាន់ៗក្នុងសន្និសីទ CRF-SCAFO ដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ Silo SCAFCO ដល់សមាជិក CRF ចំនួន ៣០ នាក់។

លោក សុង សារ៉ន

ទន្ទឹមហ្នឹងនេះ បើតាមលោក សារ៉ន AmruRice របស់លោក គឺជាក្រុមហ៊ុនតែមួយគត់ដែលបានទទួលប្រាក់កម្ចីពីធនាគារអាមេរិក EximBank ដែលជាមាគ៌ាសម្រាប់សមាជិកដទៃទៀតដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ Exim Bank របស់អាមេរិក។

Advertisements