លែងជាបញ្ហាទៀតហើយ ប្រសិនបើផ្ទះរបស់លោកអ្នកចិញ្ចឹមមាន់ ហើយមានចៃ និងស្រមើលនៅក្នុងសម្បុកមាន់។ សូមធ្វើតាមវិធីសាស្រ្តខាងក្រោមនេះ៖

Advertisements

– ដាក់ចំបើងក្រាលបាតសម្បុក លាយជាមួយស្លឹកទន្ទ្រានខែត្រ ស្លឹកគ្រៃ ឬសាវម៉ាវព្រៃ (ហាលថ្ងៃឱ្យស្ងួតបន្តិច)
– ធ្វើអនាម័យក្នុងទ្រុងមាន់
– នៅពេលដែលមាន់ញាស់ត្រូវយកសំបុកនោះទៅដុតចោល
ដើម្បីសម្លាប់ចៃ និងស្រមើល។
– ក្រោយពីមាន់ក្រាបពងបាន៤-៥ថ្ងៃ បង្វិលពងមាន់១ថ្ងៃម្តង ដើម្បីឱ្យវាញាស់ស្រុះគ្នា នៅពេលកូនមាន់ញាស់ ក្រុងកូនមាន់១អាទិត្យជាមួយមេ ដោយផ្តល់បាយត្រាំទឹកឱ្យកូនមាន់ (១ថ្ងៃកន្លះ ក្រោយកើត) និងផ្តល់ទឹកស្អាត ហើយលែងកូនមាន់ឱ្យត្រូវពន្លឺថ្ងៃ នៅម៉ោង៨-៩ព្រឹក រយៈពេល១៥នាទី ដើម្បីឱ្យវារឹងប៉ឹង មានសុខភាពល្អ មាន់អាយុ៣អាទិត្យ ចាប់ផ្តើមមានព្រូន ដូច្នេះទម្លាក់ព្រូនមាន់ ដោយប្រើស្លាខ្ចី ចិតយកសាច់ស្តើងៗបញ្ច្រកមាន់ (មាន់១៣ក្បាល បញ្ច្រកស្លា១ផ្លែ និងធ្វើរៀងរាល់២ខែម្តង)៕

Advertisements