កំពង់ធំ៖ ថៅកែស្រីវ័យក្មេងម្ចាស់ហាង ស៊ុបចង្កាក់(vocano) ដែលមានសម្រស់​ស្រស់​សោភា មិនចាញ់តារា  និងប្រកបដោយសណ្តានចិត្តធម៌ ដែលល្បីល្បាញ​ក្នុងបណ្ដាញ​សង្គម(Facebook) បានធ្វើអំណោយមនុស្សធម៌ដល់ជនក្រីក្រ និងកុមារកំព្រា នៅថ្ងៃ​ខួប​កំណើតរបស់ខ្លួន។

Advertisements

ថៅកែស្រីម្ចាស់ហាង ស៊ុបចង្កាក់(vocano) លោកស្រី វណ្ណ សុគន្ធា បានលើកឡើង​នៅថ្ងៃខួបកំណើតនាពេលថ្មីៗនេះថា «ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែចែក​អំណោយ​មនុ​​ស្សធម៌ ទៅដល់ជនក្រីក្រ ចាស់ជរា និងកុមារព្រា នៅតាមមណ្ឌលមួយចំនួន នៅក្រុង​ភ្នំពេញ និងតាមបណ្តាខេត្តនានា នៅថ្ងៃខួបកំណើតរបស់ខ្ញុំ»។

ជាក់ស្តែងនៅឆ្នាំនេះ លោកស្រីបានចុះទៅដល់ភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុក​កំពងស្វាយ ខេត្តកំពង់ធំ ដើម្បីចែកសម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់ជនក្រី​ក្រប្រមាណជាង ៥៨គ្រួសារ និងក្មេងៗក្នុងភូមិជាង ១០០នាក់ ដែលកំពុងជួបការលំបាក និងខ្វះខាត។

ក្រៅពីមានសណ្តានចិត្តល្អហើយ ម្ចាស់ហាង ស៊ុបចង្កាក់(vocano) ដែលមាន​អាខោន​​ហ្វេសប៊ុកឈ្មោះVann Sokunthea ក៏មានតួនាទីជាមេគ្រួសារ ដ៏កក់ក្តៅ និងជា​បុគ្គល​ម្នាក់ ដែលពោពេញដោយចិត្តសណ្តោសប្រណី មានការគោរពមនុស្សជុំវិញខ្លួនខ្ពស់ ពិ​​សេស​ក្រុមការងារ និងបុគ្គលិកនៅក្នុងហាង ចាត់ទុកដូចជាបងប្អូន តែង​តែផ្តល់​ក្តីស្រ​ឡាញ់គ្រប់ពេល និងបានផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់បុគ្គលិកឆ្នើម និងដំណើរ​កំសាន្តជាមួយការងារស៊ុបចង្កាក់ (Vocano) ក្នុងក្រុងសៀមរាប រយៈ២ថ្ងៃផងដែរ៕

Advertisements