«សូមបងប្អូនប្រជាពលរដ្ឋ​ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ»។ នេះជាសារអំពាវានាវរបស់សាលារាជធានីភ្នំពេញ ទៅកាន់ប្រជាពលរដ្ឋ។

Advertisements

កាលពី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យការដាំដើមឈើបន្ថែមនៅគល់ស្ពានជ្រោយចង្វារទាំងសងខាង ដោយតម្រូវឲ្យដាំដើមធ្នង់ គគី នាងនួង ចំនួនពី២៥០ដើមទៅ៣០០ដើម ដើម្បីធ្វើឲ្យតំបន់គល់ស្ពានជ្រោយចង្វារប្រែក្លាយជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់។

Advertisements