ភ្នំពេញ៖រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្រេចអនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​បី ស្តីពី​របបសន្តិសុខសង្គម សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិក និងសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងសម័យ​ប្រជុំលើក​ទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហេង សំរិន ប្រធាន​រដ្ឋ​សភា នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៩។

Advertisements

សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ដែលមាន១១ជំពូក ចែកចេញ​ជា១០៧​មាត្រា។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គម​ នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីធានាឱ្យមានសមធម៌​ និងសាមគ្គីធម៌សង្គម និងលើក​កម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ។

សេចក្តីព្រាងច្បាប់របប សន្តិសុខសង្គមនេះ មានគោលបំណងបង្កើត​ឱ្យមានរបបសន្តិ​សុខសង្គមមួយ តាមគោលការណ៍សាមគ្គីធម៌សង្គម ដែលមាន៤ផ្នែកគឺ ផ្នែកប្រាក់​សោ​​ធន ផ្នែកថែទំាសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់ បុគ្គល​ដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ស្តីពី ការងារ គិតរួម​ទំាងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទំាង បុគ្គល​ស័្វយនិយោជន៍៕

Advertisements