ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ដល់ម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និងបណ្ដាញក្រុមហ៊ុនឯកជនទាំងអស់ ដែលស្ថិតនៅតាមបណ្តោយផ្លូវចំនួន៣ខ្សែ រួមមានផ្លូវលេខ១៣ លេខ១០២ និង លេខ១០៤ ត្រូវប្រញាប់រួសរាន់រៀបចំរុះ​រើនូវ​បណ្ដាញខ្សែកាប្លិ៍អាកាស ដើម្បីសម្រួលដល់ការរៀបចំ និងលើក​កម្ពស់សោ​ភណ្ឌ​ភាពទីក្រុង ឲ្យកាន់តែល្អស្អាត នៅក្នុងរាជធានីភ្នំពេញ។

Advertisements

ក្រុមការងារចម្រុះរបស់សាលាក្រុង នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែ​កាប្លិ៍អា​​កាសលើវិថីលេខ ១៣ ចាប់ពីផ្លូវលេខ ១០៦ ដល់ផ្លូវលេខ ៩៨ ចាប់ពីថ្ងៃទី ២១-២៥ ខែ​តុលា, វិថីលេខ ១០២ ចាប់ពីផ្លូវលេខ ១៩ រុក្ខវិថីព្រះស៊ីសុវត្ថិ ចាប់ពីថ្ងៃទី ២១ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា, និងវិថីលេខ ១០៤ ​ចាប់ពីផ្លូវលេខ១៣ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ ចាប់ពីថ្ងៃទី ១៨-២២ ខែវិច្ឆិកាឆ្នាំ ២០១៩។

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នខ្សែភ្លើង និងខ្សែ​កាប្លិ៍ នៅតាមដងផ្លូវមួយចំនួន ធ្លាក់រប៉ាត់រប៉ាយ គ្មានសណ្តាប់ធ្នាប់ ងាយ​បង្ក​គ្រោះ​អគ្គីភ័យ និងបាត់បងសោភ័ណភាពទីក្រុងជាដើម។

នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថា ការរុះរើបណ្ដាញខ្សែកាប្លិ៍អាកាស​នៅតាម​ផ្លូវចំនួន៣នេះ គឺមានរយៈពេល០១សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី០៧ ខែតុលាតទៅ៕

Advertisements