ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានកំណត់ឲ្យម្ចាស់​ការណូត​ទេសចរណ៍ទាំងអស់ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែរៀបចំជល​យាន្ត​​រប​ស់​​ខ្លួនឲ្យបានត្រឹមត្រូវ ដោយមានការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោង​សុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកទេសចរទំាងអស់ ដែលជិះទូកកម្សាន្តមានភាពកក់ក្តៅ និង​សប្បាយ​រីករាយ មិនបារម្ភពីបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងជាយកថាហេតុ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រង​ការណូត​ទេសចរណ៍ កាលពីថ្ងៃច័ន្ទកន្លងទៅ។

Advertisements

ក្រៅពីការកំណត់ឲ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ អភិបាលរាជធានីផ្នំពេញ បាន​បញ្ជាក់​ថា ម្ចាស់ជលយាន្តទេសចរណ៍ទំាងនោះត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់​ផែតែមួយ ដែលសាលារាជធានី ភ្នំពេញ នឹងរៀបចំជូនស្ថិតបរិវេណច្រាំងទន្លេនៃ សួន​ច្បារខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាលរាជធានីបន្តថា នេះជាការរៀប​ចំការណូតទេសចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ ងាយស្រួលគ្រប់គ្រង ដែលមិនបង្កផល​ប៉ៈពាល់ដល់ភ្ញៀវទេសចរនិង សណ្តាប់ធា្នប់សាធារណៈ។​

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឲ្យមានចំណតបណ្ដោះ​អាសន្ននៅមុខសួនក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍​ទាំង៦២​ទូក ត្រូវចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅ​ផ្សាររាត្រី​សម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាព​ងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាព​រាជធានីភ្នំពេញ​៕

Advertisements