ឈឺចង្កេះជាជំងឺរ៉ាំរ៉ៃ ដែលមានអាការ:ឈឺបាត់ៗ កើតឡើងចំពោះអ្នកអង្គុយយូរ អ្នកធ្វើការងារការិយាល័យ អ្នកលើកវត្ថុធ្ងន់ៗ គ្រេចចង្កេះ និងដោយសារការប៉ះទង្គិចជាដើម។
បើយើងមិនបានព្យាបាលអ្វីសោះនោះវាបណ្ដាលឲ្យឈឺកាន់តែខ្លាំងដូចជា អាចគាបសរសៃ ឈឺដល់ជើងពិបាកទ្រាំ កើតមានស្ត្រេសរំខានអារម្មណ៏ក្នុងការបំពេញការងារ ដេកមិនលក់ ជាពិសេសធ្វើឲ្យមានការគាបសង្កត់លើទ្រនាប់ឌីសចន្លោះឆ្អឹងកងខ្នងកាន់តែឈឺដែលពិបាកក្នុងការព្យាបាលដោយប្រើឱសថ ហើយអាចនឹងឈានដល់ការវះកាត់ទ្រនាប់ឌីសថែមទៀតផង។

Advertisements

ក្នុងករណីនេះ យើងមានវីធីព្យាបាលដោយចលនាជំនួយបន្ថែមដោយមិនប្រើប្រាស់ថ្នាំពេទ្យ៖
១) ការព្យាបាលដោយម៉ាស៊ីន Microthermy: ការស្អំកំដៅដើម្បីបន្ធូរសាច់ដុំដែលឈឺចាប់។
២) ការព្យាបាលដោយចលនា (Physiotherapy): ពត់បន្ធូរបន្ទន់សន្លាក់សាច់ដុំចង្កេះ។
៣) ការព្យាបាលដោយ Back Traction: ទាញបន្ថយការគាបសង្កត់សន្លាក់ឆ្អឹង ទ្រនាប់ឌីសឆ្អឹងខ្នង បំបាត់ ការគាបសង្កត់លើសរសៃប្រសាទស៊ីយ៉ាទិច និងបំបាត់ការឈឺចាប់នៅជើង។

បន្ទាប់ពីព្យាបាលដោយវិធីខាងលើនេះ យើងត្រូវធ្វើលំហាត់ប្រាណបន្ថែមដោយខ្លួនឯងដូចជា ហែលទឹក តោងរបាជាជំនួយបន្ថែមទៀត និងអង្គុយឩស្សាហ៍ងើបឈរ ដើរ សម្រួលចង្កេះ ដងខ្លួន ជើង ប្រហែល ៥នាទីទើបអង្គុយធ្វើការវិញ។

សូមកុំគិតថាឈឺចង្កេះជារឿងធម្មតា ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។

“ប្រសិនបើលោកអ្នកមានអាការៈឈឺចង្កេះ សូមមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីស្វែងរកមូលហេតុ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ។”

Advertisements