ក្នុង​រយ​:​ពេល​ ៧​ថ្ងៃ​ នៃ​ដើមខែ​តុលា​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​សរុប​ ២៨​នាក់​ បង្ក​របួសធ្ងន់​-​ស្រាល​ ចំនួន​ ១៣៦​នាក់​ ក្នុង​ហេតុការណ៍​កើតឡើង​ ៥៦​លើក។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩។

Advertisements

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ ម្សិលមិញ​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ ៥​នាក់​ និង​ ​រង​របួសធ្ងន់​-​ស្រាល ចំនួន​ ១៣​នាក់​(​ស្រី​ ៤​នាក់​)​ ។​

តាមការសិក្សា បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្សជាមធ្យម ៥នាក់ក្នុងថ្ងៃ។ មានកត្តាជាច្រើន ដែលបង្កអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ ដូចជា បើកបរហួសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់នៅតែមានការព្រួយបារម្ភពីបញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅពេលដែលធ្វើដំណើរចេញពីផ្ទះរបស់ខ្លួន។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់​ចេញ​នូវវិធានការចំពោះអ្នកជិះម៉ូតូមិនពាក់មួកសវត្ថិភាព ដែលតម្រូវឱ្យអ្នក​អត់​ពាក់​មួកសុវត្ថិភាពនៅពេលបើកបរ ត្រូវឃាត់ខ្លួន មិនឱ្យធ្វើដំណើរទៅមុខនោះឡើយ ហើយរង់ចាំ​រហូតយកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខបន្តបាន៕

Advertisements