សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​អាយុ៦៨ឆ្នាំ​បាន​រំពឹងថា​យ៉ាងហោចណាស់​សម្ដេច​ក៏​អាច​បន្ត​រស់នៅ​ដល់​អាយុ៩៥ឆ្នាំ​ដែរ ប៉ុន្តែ​សម្ដេច​ថា នឹងមិន​ដឹកនាំ​ប្រទេស​ដល់​អាយុ៩៥ឆ្នាំ​នោះឡើយ។

Advertisements

សម្ដេច​ថា«យ៉ាងហោចណាស់​ក៏​តា​អាច​រស់នៅ​ដល់​អាយុ៩៥ឆ្នាំ​ដែរ ព្រោះ​ឪពុក​តា​គាត់​មាន​អាយុ៩០ឆ្នាំ ហើយ​ចំពោះ​តា គឺអាច​មាន​អាយុ​ច្រើនជាង៩០ឆ្នាំ​ដែរ»។

កាល​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​នេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់​ឌុប)ដែល​ទទួលបាន​និទ្ទេស(A)ចំនួន៤៤៣នាក់ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ៕

Advertisements