បុរស​ម្នាក់​ត្រូវបាន​ប៉ូលីស​នៅ​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី ឃាត់​ស្ថិត​កាលពី​ថ្ងៃទី៥ខែតុលា​ម្សិលមិញ​នេះ ស្ថិតនៅ​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខណៈ​បាន​លួច​ដឹក​សត្វ​ស្វា​ចំនួន១៣ក្បាល​តាម​រថយន្ត​Luxus ដើម្បី​យកទៅ​ជួញដូរ។

Advertisements

យោងតាម​សារព័ត៌មាន​នគរវត្ត​បាន​ចុះផ្សាយ​ថា បុរស​ម្នាក់​ឈ្មោះ ហ៊ុយ ហួ អាយុ៣៤ឆ្នាំ ជា​ជនជាតិខ្មែរ បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស៣៣០ ពាក់​ស្លាក​លេខ​2R-8247 ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​រថយន្ត​រកឃើញថា មាន​សត្វ​ស្វា​ច្រក​ក្នុង​ថង់​ចំនួន១៣ក្បាល​ក្នុង​រថយន្ត ជា​ប្រភេទ​សត្វ​ស្វា​ស្រូវ។

លោក ព្រហ្ម វិបុល​រតនៈ នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បញ្ជាក់ថា បុរស​នេះ​ជា​មុខសញ្ញា​ចាស់​ដែល​អាជ្ញាធរ​បាន​តាម​ស្រាវជ្រាវ​យូរ​មកហើយ ។ លោក​បញ្ជាក់ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ខណៈ​សត្វ​ស្វា​ទាំងអស់​ត្រូវ​យកទៅ​ព្រលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ៕

Advertisements