ជំងឺមហារីកមាត់ស្បូន ជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ។

Advertisements

មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យថ្នាក់ជាតិទី១ ដែលមានផ្តល់សេវាបង្ការជំងឺមាត់ស្បូនប្រកបដោយបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ជាងគេ។ កន្លងទៅថ្មីៗនេះ គ្រូពេទ្យឯកទេសផ្នែករោគស្រ្តី ផ្នែកជំងឺមហារីក និងផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកកិច្ចប្រជុំពិភាក្សាបែបវិទ្យាសាស្រ្តមួយដើម្បីបង្កើតគោលការណ៍ណែនាំ (guideline) ស្តីពីការបង្ការជំងឺមហារីកមាត់ស្បូន។ ការផ្តល់សេវាបង្ការដោយគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់ រួមផ្សំនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការបង្ការជំងឺមហារីកមាត់ស្បូន នឹងធ្វើឲ្យការបង្ការកាន់តែមានប្រសិទ្ធិភាពខ្ពស់!

មន្ទីរពេទ្យកាល់ម៉ែត បានលើកទឹកចិត្តបង-ប្អូនស្រ្តីគ្រប់រូបឲ្យមកទទួលសេវាបង្ការជំងឺមហារីកមាត់ស្បូន ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងដើម្បីចូលរួមកាត់បន្ថយអត្រាកើតនិងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

Advertisements