នាយក​រដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បាននិយាយនៅថ្ងៃសុក្រទី៤ ខែតុលាថា​ មេដឹកនាំហុង​កុងលោកស្រី Carrie Lam គួរតែចុះចេញពីតំណែង បន្ទាប់ពីការតវ៉ារាប់ខែប្រឆាំងនឹងរដ្ឋាភិបាល​របស់លោក​ស្រី។

Advertisements

ការតវ៉ារបស់ក្រុមនិស្សិតកាន់តែមានសន្ទុះខ្លាំងឡើងៗ ដើម្បីប្រឆាំងទៅរដ្ឋាភិបាល ហុង កុង និងបានធ្វើឱ្យមជ្ឈ​មណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនេះ ឈានដល់វិបត្តិនយោបាយដ៏ធំបំផុតរបស់ខ្លួន​មិនធ្លាប់ក្នុងប៉ុន្មានទសវត្ស​ចុងក្រោយ និងបានបង្កជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ចាប់តាំងពីលោក​ឡើងកាន់អំណាចក្នុងប្រទេសចិនក្នុងឆ្នាំ២០១២។

ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងគូឡាឡាំពួលោកបណ្ឌិត Mahathir ដែលនិយាយសំដៅទៅលើទីក្រុង​ប៉េ​កាំងបាននិយាយថា លោកស្រី Carrie Lam ត្រូវតែគោរពតាមចៅហ្វាយនាយ ហើយក្នុងពេលជាមួយគ្នានេះ នាងក៏ត្រូវសួរមនសិការបស់នាងដែរ។

លោកបានថ្លែងថា«មនសិការរបស់នាងនិយាយថាប្រជាជនហុងកុងពិតជាមានសិទ្ធិក្នុងការបដិសេធច្បាប់ ប៉ុន្តែផ្ទុយទៅវិញ នាងក៏ដឹងអំពីផលវិបាកនៃការបដិសេធច្បាប់នេះដែរ។ ប៉ុន្តែរដ្ឋបាលដឹកនាំមួយ ខ្ញុំគិតថារឿងដែលល្អបំផុតដែលត្រូវធ្វើ គឺលាលែងពីតំណែងហើយ»។

លោក Mahathir ក៏បាននិយាយផងដែរថា លោករំពឹងថាចិននឹងចាត់វិធានការប្រឆាំងនឹងក្រុមបាតុករ ដែល​ប្រទេសកុម្មុយនិស្ដមួយនេះធ្លាប់បានធ្វើលើការតវ៉ារបស់និស្សិតនៅទីលានធានអានមេនក្នុងឆ្នាំ១៩៨៩។

លោកបាននិយាយថា “ត្រូវហើយ ពួកគេ(រដ្ឋាភិបាលចិន) បានអនុញ្ញាតឱ្យអ្នកធ្វើបាតុកម្ម ហើយអ្វីៗទាំងអស់ ប៉ុន្តែនៅទីបំផុតនៅក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយអំណាចផ្តាច់ការ គឺពួកគេនឹងត្រឡប់មកវិញ​ហើយ​ធ្វើអ្វី​ដែល​ពួកគេត្រូវធ្វើ”។

កាលពីឆ្នាំ១៩៨៩ នៅទីលានធានអានមេន ទាហានចិនបានវាយបង្ក្រាបនិងសម្លាប់ក្រុមនិស្សិត​ខ្លួនប្រហែល​១ម៉ឺននាក់ ដោយសារនិស្សិតទាំងនោះបានចេញតវ៉ាគាំទ្ររបបលទ្ធិប្រជាធិបតេយ្យ៕

ប្រភព៖ Channel NewsAsia

Advertisements