(ខេត្តកំពត) ៖ កម្មករ កម្មការិនី ប្រមាណ ២៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ នេះបើតាមការផ្សព្វផ្សាយ​នៅលើ​ទំព័រហ្វេសប៊ុកលោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា។

Advertisements

លោក ប៉ាវ ស៊ីណា បានសរសេរដូច្នេះថា« កម្មករ កម្មការិនី ដែលរងគ្រោះពួកគាត់ ចេញពីស្រុកជុំគិរីទៅធ្វើការនៅរោងចក្រ ចំណុចបឹងត្រកួនស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ កម្មកររងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកស្រុកឈូក ខេត្តកំពត ។


ប្រធានសហជីព លោក ប៉ាវ ស៊ីណា បានបន្ថែមដូច្នេះទៀតថា «ការធ្វើដំណើររបស់​កម្មករ វាជាបញ្ហា ដែលត្រូវដោះស្រាយបន្ទាន់ បន្ទាប់ពីប្រាក់ឈ្នួលឆ្នាំ២០២០ បាន​ចរចារួច ស្ថាប័ន​ពាក់ព័ន្ធ ត្រូវពន្លឿន​ការដោះស្រាយ ស្វែងរកយន្តការ ផ្តល់មធ្យោបាយ​ដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាពដល់ពួកគាត់៕

Advertisements