ភ្នំពេញ៖ រដូវបើកនេសាទសម្រាប់ ​ឆ្នាំ​២០១៩-២០២០ ត្រូវបានកំណត់ គឺចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​ជល​ផល។

Advertisements

ចំពោះដែននេសាទទឹកសាប​ ​ដែលស្ថិតនៅខាងជើងស្រ​បទ​ន្លេច​តុមុ​ខ ដែល​មាន​ខេត្តនៅ​ជុំវិញ​បឹងទន្លេសាប និងខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរ​មានជ័យ និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធា​នីភ្នំ​ពេ​ញ ខេត្តកណ្តាល ដែលនៅប៉ែកខាងជើងទន្លេច​តុ​មុខ។

​ចំណែកខេត្តស្ទឹងត្រែង ចាប់​ពីថ្ងៃ​ទី១ ខែតុលា រហូតដល់ថ្ងៃទី១ ខែឧសភា។ ដែននេ​សាទ​ទឹក​សាប ដែលស្ថិតនៅខាងត្បូងខ្សែ ​ស្រ​បទន្លេ​ចតុ​ម្មុខ រួមមាន៖ ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និងមួយផ្នែកក្នុងភូមិ​សាស្ត្រ​រាជធា​នីភ្នំពេ​ញ ខេត្តកណ្តាល ដែលនៅប៉ែកខាងត្បូងទន្លេចតុ​ម្មុ​ខ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា។​​

នៅក្នុងរយៈពេលបើកនេសាទនេះ ប្រជា​ពល​រ​ដ្ឋអាចធ្វើ​អាជីវ​កម្ម​នេសាទ ដោយ​ឧបក​​រណ៍នេសាទជាលក្ខណៈគ្រួ​សា​រ ដែ​លអ​នុញ្ញាត​នៅក្នុងដែននេសាទទឹកសាប​។​ ក្រៅ​ពីនេះ ការធ្វើនេសាទ ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជី​វ​កម្មនេ​សាទ និងមានកា​តព្វ​កិច្ច​បង់ពន្ធ ថ្លៃឈ្នួល​នេ​សាទជូ​នរ​ដ្ឋ។

ថ្លែងក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បានលើកឡើងថា ប្រជា​នេ​សាទ ដែលមាន​បំណង​ធ្វើនេសាទ​ដោ​យប្រើប្រា​ស់ឧ​ប​ករណ៍​ ម៉ាញ់ នៅដង​ទន្លេ​មេគង្គ និងដង​ទន្លេសាប​ ​ក្នុងទី​តាំង​ដែលរាជ​រដ្ឋាភិ​បាលបា​នអ​នុញ្ញាត ត្រូវអញ្ជើញមកទំនា​ក់​ទំនង​ចុះឈ្មោះសុំលិ​​ខិត អនុញ្ញាតឲ្យធ្វើនេសា​ទ​ នៅ​តាមខ​ណ្ឌរដ្ឋ​បាលជ​លផល នៃមន្ទីរ​កសិកម្ម ​រុក្ខាប្រ​មាញ់ និងនេសាទពាក់ព័ន្ធ​ ដើម្បីបានប្រកបមុខរបរនេ​សា​ទ ​និងទ​ទួលកា​រណែ​នាំ ពីសមត្ថ​កិច្ចជំនាញជលផលអំ​ពី​បច្ចេក​ទេស និងបទបញ្ជានានា ​ដែ​លពាក់ព័ន្ធ​ដល់ការធ្វើនេសា​ទ​ ដើ​ម្បីធានា​នូវនិរន្តរភាពនៃ​ធ​នធាន​ជល​ផល​៕

Advertisements