កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់នៃជ្រលងសម្ពាធទាប់នៅឡើយ ក្រោមឥទ្ធិពល​ខ្យល់​ពីសមុទ្រចិនខាងត្បូង ដែលស្ថានភាពនេះ អាចនឹងធ្វើអោយកម្ពុជា ជួបប្រទះ​ស្ថានភាព​ដូចខាងក្រោម៖

Advertisements

១. តំបន់វាលទំនាបនៅបន្តមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ រាជធានី ខេត្តមួយចំនួនមាន កំពត កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់កម្រិតពីងបង្គួរទៅច្រើន។

២. តំបន់ខ្ពង់រាប នឹងអាចភ្លៀងពីតិចទៅបង្គួរ។

៣. តំបន់មាត់សមុទ្រនឹងអាចភ្លៀងធ្លាក់ពីតិចទៅច្រើន។ នេះបើតាមការជូនដំ​ណឹង​​របស់ក្រសួងធនធានទឹក និងឧតុនិយម។

ស្ថានភាពបែបនេះ ក្រសួងបានប្រាប់អោយពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតិផ្គររន្ទះ និងខ្យល់កន្ត្រាក់៕

Advertisements