បច្ចុប្បន្ន ប្លាស្ទិកគឺមានក្នុងមហាសមុទ្រ ក្នុងដី ខ្យល់ ព្រិល និងស្ថិតនៅក្នុងអាហារ ទឹក និងភេសជ្ជៈ​គ្រប់​ប្រភេទ​ដែលមនុស្សកំពុងទទួលទានជារៀងរាល់ថ្ងៃ។ ការសិក្សាមួយដោយអ្នកវិទ្យាសាស្រ្ដក្នុងប្រទេសកាណាដាបាន​រក​ឃើញ​ថា តែមួយកញ្ចប់គត់ គឺមានផ្ទុកភាពល្អិតឬមីក្រូប្លាស្ទិកជាង១១ពាន់លាន ហើយវាគឺច្រើនជាងពាន់​ដង​នៃ​ចំនួន​ផ្លា​ស្ទិកដែលត្រូវគេរកឃើញក្នុងអាហារនិងទឹកផឹក។

Advertisements

ជាមួយគ្នានេះ ការសិក្សារកឃើញដាច់ដោយឡែកមួយទៀតនៅដើមឆ្នាំ២០១៩នេះ ក៏បានរកឃើញថា ជារៀង​រាល់សប្ដាហ៍ គឺក្នុងមនុស្សម្នាក់បានបរិភោគប្លាស្ទិកចូលទៅក្នុងពោះប្រហែល៥ក្រាម។

ទោះជាយ៉ាងណា នៅក្នុងការត្រួតពិនិត្យលើកដំបូងរបស់ខ្លួនអំពីហានិភ័យសុខភាពបណ្ដាលមកពីប្លាស្ទិក​ក្នុង​ទឹក​ម៉ាស៊ីននិងដបទឹករបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញកាលពីខែកក្កដាឆ្នាំ២០១៩​នេះ​ថា មីក្រូប្លាស្ទិកហាក់ដូចជាមិនបង្កហានិភ័យដល់សុខភាព ប៉ុន្តែអង្គការនេះបានអំពាវនាវឱ្យមានការ​សិក្សា​អំពី​ហានិភ័យនេះបន្ថែមទៀត។

ប្រភព៖ CNN

Advertisements