បច្ចុប្បន្ន វៀតណាម​កំពុង​នាំ​ចេញ​ផ្លែ​ឈើ​ទៅ​កាន់​ប្រទេស​ចំនួន​៦០ ហើយ​កាល​ពី​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​ផ្លែ​ឈើ​របស់​វៀតណាម គឺមានតម្លៃទឹកប្រាក់៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់ឆ្នាំ២០១៩នេះ វៀត​ណាម​រំពឹងថា ការនាំចេញនឹងកើនដល់៥,៦ពាន់លានដុល្លារ។

Advertisements

នៅក្នុងឆ្នាំ២០១៩នេះ ក្រសួងអភិវឌ្ឍន៍ជនបទនិងកសិកម្មវៀតណាមបានចាត់បញ្ជូនផ្លែឈើនៅ​ក្នុងបញ្ជី​នៃផលិតផលកសិកម្មនាំចេញសំខាន់ៗ ដែលក្នុងនោះ មានដូចជា ស្រូវ គ្រឿងសមុទ្រ គ្រាប់ចន្ទី ឈើ គ្រឿង​សង្ហារឹម កាហ្វេ កៅស៊ូ និងម្រេច។

ក្រសួងអភិវឌ្ឍន៍ជនបទនិងកសិកម្មវៀតណាមបានអះអាងថា តម្រូវការបន្លែនិងផ្លែឈើ នៅលើទីផ្សារពិភពលោក គឺមានការកើនឡើង៣,៦ភាគរយជារៀងរាល់ឆ្នាំ ហើយនេះគឺជាឱកាសដ៏ធំបំផុតរបស់វៀតណាម ដើម្បី​បង្កើន​ការ​នាំចេញផ្លែឈើទៅកាន់ទីផ្សារពិភពលោក។

ជាទូទៅផ្លែឈើផ្លែឈើដែលវៀតណាមនាំចេញ គឺផ្លែស្វាយ ផ្លែស្រកានាគ ផ្លែទូរេន ក្រូច ទំពាំងបាយជួរ ផ្លែម្នាស់ ផ្លែសាវម៉ាវ ផ្លែខ្នុរ ផ្លែបឺរ និងផ្លែផាស់សិន៕

Advertisements