នៅ​ចំណុច ក្នុងភូមិ​ស្លាក់​ក្រាញ់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ កងរាជអាវុធហត្ថ​ខេត្ត​កំពង់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ង​ន វុន​រ៉ា ភេទ​ប្រុស អាយុ ២៧ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិសាត់ ដែលជា​អ្នកបើកបរ​រថយន្តក្រុង១គ្រឿង​ម៉ាក KIA ពណ៌​ស្លា​ទុំលាយ​សរ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2417 ជា​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ។  

Advertisements

ការឃាត់​រថយន្តក្រុង​លួច​ដឹក​សត្វព្រៃ​នេះ គឺ​នៅ​ចំណុច ក្នុងភូមិ​ស្លាក់​ក្រាញ់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ ក្នុងនោះ​មាន​អណ្តើក​សកល​ចំនួន ២៨ក្បាល​ស្មើនឹង ១៧៩គីឡូក្រាម, ពស់​ចាន់​ល្មម ៨២ក្បាល ស្មើនឹង ៤៥គីឡូក្រាម និង​អ​ន្ស​ង ០៤ក្បាល ស្មើនឹង ០៨គីឡូក្រាម។ ក្រោយ​ការបង្ក្រាប សមត្ថកិច្ច​បានប្រគល់​វត្ថុតាង​ដែល​សត្វព្រៃ​ជូនទៅ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង៕

Advertisements