ប្រសិនបើអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់រាល់ថ្ងៃ ក្រោយពេលអានអត្ថបទនេះរួច គួរ​កាត់​បន្ថយការប្រើប្រាស់ខ្លះ ព្រោះម៉ាស៊ីនត្រជាក់ បានបង្កផលប៉ះ​ពាល់ដល់សុខ​ភាពជាច្រើនដល់យើង។

Advertisements

ខាងក្រោមនេះ ជាផលប៉ះពាល់ដែលបង្កឡើងដោយម៉ាស៊ីនត្រជាក់៖

១. អស់កម្លាំង

អ្នកអាចមានអារម្មណ៍ថាខ្ជិលធ្វើការ ឬគ្មានកម្លាំងកំហែង ប្រសិនបើអ្នកធ្វើការ​នៅក្នុងម៉ា​ស៊ីនត្រជាក់រាល់ថ្ងៃ។ ដូច្នេះអ្នកគួរកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ខ្លះ ព្រោះវាអាច​​បង្កអោយយើងខ្សោះជាតិទឹក។

២. ឈឺក្បាល និងរោគប្រកាំង

ការប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ងាយនឹងធ្វើអោយអ្នកឈឺក្បាល។ ការឈឺក្បាលនោះ អាចបណ្តាលមកពីការខ្សោះជាតិទឹកខ្លាំងពេក និងមេរោគនៅជាប់ម៉ាស៊ីនត្រជាក់។ការប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ងាយនឹងធ្វើអោយអ្នកឈឺក្បាល។ ការឈឺក្បាលនោះ អាចបណ្តាលមកពីការខ្សោះជាតិទឹកខ្លាំងពេក និងមេរោគនៅជាប់ម៉ាស៊ីនត្រជាក់។

៣. ងាយនឹងឆ្លងជំងឺ

ចំហាយត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ ដែលចូលក្នុងសួត និងចរន្តត្រជាក់វិលវល់ៗ នៅក្នុងបន្ទប់មួយបិទជិត អាចធ្វើអោយបាក់តេរី និងជំងឺផ្សេងៗងាយនឹងឆ្លង​ចូលរាង​កាយ​របស់អ្នកណាស់។

៤. បញ្ហាដង្ហើម

ភ្នែក ច្រមុះ និងបំពង់ក អ្នកនឹងឧស្សាហ៍ឈឺ ដោយសារតែប្រប្រាស់ម៉ាស៊ីនត្រជាក់​ច្រើន​ពេក។ អ្នកអាចមានអាការតឹងច្រមុះ ស្ងួតបំពង់ក ឬអាចឈានដល់ការរលាក​ច្រចុះផង​ដែរ។ ការសិក្សាបានបង្ហាញថា ២៨% នៃអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់មានបញ្ហាដង្ហើម និងការរលាក។

៥. ស្បែកស្ងួត រមាស់

នៅពេលដែលអ្នកត្រូវកម្តៅថ្ងៃក្តៅខ្លាំង គួបផ្សំនិងម៉ាស៊ីនត្រជាក់នោះ​ ស្បែកអ្នកនឹង​រមាស់ និងស្ងួត។

៦. រាងកាយលែងស៊ាំ និងកម្តៅ

រាងកាយរបស់អ្នក នឹងស៊ាំទៅនឹងបរិយាកាសត្រជាក់ នៅពេលដែលអ្នកស្ថិតនៅ​ក្រោម​ម៉ា​ស៊ីនត្រជាក់ច្រើនពេក។ រាងកាយអ្នកនឹងផ្លាស់ប្តូរមិនអាចទប់ទល់​ទៅនឹងភាព​ក្តៅ​បានដូចមុន ដោយងាយនឹងបែកញើសពិបាកទ្រាំនឹងអាកាសធាតុក្តៅ បើទោះជាកម្ពៅ​អាច​ទ្រាំបានយ៉ាងណាក៏ដោយ៕

Advertisements