ក្រុមអ្នកអភិរក្សសត្វត្មាត បានធ្វើពីធីអបអរសារទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ២០១៩ និងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីអំពី ការបញ្ឈប់ការនាំចូល ការចែកចាយ-ផ្គត់ផ្គង់ និងការប្រើប្រាស់បសុឱសថគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហ្វេណាក់ (DICLOFENAC)។

Advertisements

កម្មវិធីនេះបានធ្វើឡើងក្រោមកិច្ចសហការរវាងក្រុមការងារអភិរក្សសត្វត្មាតកម្ពុជានិងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនាសាលប្រជុំធំរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះប្រារព្ធឡើងដើម្បីចូលរួមជាមួយពិភពលោកក្នុងទិវាយល់ដឹងពីសត្វត្មាតនិងជម្រុញអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទស្តីពី ការបញ្ឈប់ការនាំចូល ការចែកចាយ-ផ្គត់ផ្គង់ និងការប្រើប្រាស់បសុឱសថគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហ្វេណាក់ (DICLOFENAC) ឫប្រភេទថ្នាំលាយផ្សំគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហ្វេណាក់ (DICLOFENAC) ក្នុងការព្យាបាលសត្វគ្រប់ប្រភេទដែលអាចប៉ះពាល់ដល់ជីវិតរបស់សត្វត្មាតនៅកម្ពុជា (លេខ៧០២០ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩)។

បើតាមសេចក្តីជូនដំណឹងរបស់ អង្គការBirdLife ក្រោយពីចំណាយពេលមួយថ្ងៃដើម្បីស្តាប់បទបង្ហាញរបស់វាគ្មិនសំខាន់ៗអំពីសត្វត្មាតនិងផលប៉ះពាល់នៃបសុឱសថឌីក្លូហ្វេណាក់ សិក្ខាកាមក៏បានធ្វើការចចែកពិភាក្សាយ៉ាងសកម្មដើម្បីកំណត់សកម្មភាពអាទិភាពយកទៅអនុវត្តសំដៅធ្វើឲ្យសេចក្តីប្រកាសរបស់ក្រសួងមានប្រសិទ្ធភាពនិងបានជាប្រយោជន៍ដល់សត្វត្មាតជិតផុតពូជបំផុតរបស់យើង។ បសុឱសថឌីក្លូហ្វេណាក់ មាននៅលើទីផ្សានិងត្រូវប្រមូលដកហូតមកវិញ ក្រសួងបានបញ្ឈប់ក្នុងការផ្តល់អាជ្ញាប័ណ្ណនាំចូល ដេប៉ូលក់បសុឱស ពេទ្យសត្វភូមិ និងអជ្ញាធរមូលដ្ឋានគឺក្រុមគោលដៅដើម្បីធ្វើការអប់រំផ្សព្វផ្សាយដើម្បីទប់ស្កាត់ចែកចាយនិងប្រើប្រាសថ្នាំនេះ។សូមជំរាបជូនថាបសុឱសថឌីក្លូហ្វេណាក់ ជាថ្នាំព្យាបាលសត្វគោក្របីប៉ុន្តែវាអាចបំពុលសំលាប់សត្វត្មាតបានយ៉ាងសាហាវនៅពេលសត្វត្មាតស៊ីសាកសពគោក្របីដែលមានសត្វធាតុថ្នាំនេះ។

Advertisements