កាសែត​ឈ្មោះ Yomiuri បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ថ្ងៃអាទិត្យ (១៥ កញ្ញា) នេះ​ថា មន្ត្រី​ជប៉ុន​បានសម្លាប់​ជ្រូក​ចោល​ចំនួន ៧៥៣ ក្បាល​នៅក្នុង​ខេត្ត Saitama ភាគ​ខាងជើង​នៃ​ទីក្រុង​តូ​ក្យូ បន្ទាប់ពី​បាន​រកឃើញថា​មានការ​ផ្ទុះឡើង​នៃ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក។

Advertisements

សារព័ត៌មាន​Yomiuri បាន​និយាយថា សត្វ​ជ្រូក​ទាំងនេះ​ត្រូវបាន​សម្លាប់ចោល​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ហើយ​វា​ជាការ​ចាំបាច់ បន្ទាប់ពី​គេ​ពិនិត្យឃើញថា សត្វ​ជ្រូក​ចិញ្ចឹម​នៅក្នុង​ខេត្ត​សម្រាប់​ការដឹកជញ្ជូន​ទៅ​លក់​នៅ​កណ្តាល​ប្រទេស​ជប៉ុន​ត្រូវបាន​ឆ្លង​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក។

លោក Yomiuri បាន​និយាយថា Saitama ក៏បាន​សំរេចចិត្ត​បញ្ឈប់​ការដឹកជញ្ជូន​ជ្រូក​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ចំនួន ២ ផ្សេងទៀត​នៅក្នុង​តំបន់​នៃ​ការផ្ទុះ​ជំងឺ​នេះ។

កាលពី​ឆ្នាំមុន​ប្រទេស​ជប៉ុន​បាន​អះអាង​ពី​ការផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​ដំបូងបង្អស់​ក្នុង​រយៈពេល ២៦ ឆ្នាំ បន្ទាប់ពី​បាន​រកឃើញ​ករណី​ឆ្លង​នៅក្នុង​កសិដ្ឋាន​មួយ​នៅ​តំបន់​ហ្គី​ស៊ូ​ខេត្តកណ្តាល​ប្រទេស​ជប៉ុន។

ជប៉ុន​គឺជា​ប្រទេស​ផលិត​សាច់ជ្រូក​ធំជាងគេ​លំដាប់​ទី១០នៅលើ​ពិភពលោក ហើយ​នាំចេញ​នូវ​ផលិតផល​សាច់ជ្រូក​មានតម្លៃ​ប្រមាណ១១១ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ៕

Advertisements