ឧទ្យានស្ថានទូតបារាំង​ប្រចាំ​កម្ពុជា​នឹង​បើកស្វាគមន៍​សាធារណជនចូល​ទស្សនា​នៅថ្ងៃ​សៅរ៍ ទី២១ ខែកញ្ញា​ខាង​មុខ​នេះ ចាប់ពីម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤រសៀល ក្នុង​ឱកាស​ទិវា​បេតិកភណ្ឌ។

ក្នុង​រយ:ពេលពេញ​មួយ​ថ្ងៃ រួមទាំង​ថ្ងៃត្រង់​ពីម៉ោង​១២​ដល់​ម៉ោង​២​រសៀល​ផង លោក​អ្នក​អាច​ចូល​ដើរ​កម្សាន្ត​នៅ​ក្នុង​ឧទ្យាន​ដោយ​សេរី។ លោកអ្នកអាច​មក​ម្នាក់ឯង​ក៏បាន ជាមួយ​មិត្តភក្តិ ឬជាមួយ​ក្រុមគ្រួសារ ដើម្បី​រីករាយ​ក្នុង «ដំណើរ​កម្សាន្ត​តាម​ព្រៃព្រឹក្សា» ដែល​ជាប្រធានបទ​នៃ​ទិវាបេតិកភណ្ឌ​នៅ​ឆ្នាំ​នេះ។

Advertisements

បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា កម្មវិធីនេះ អ្នកចូលរួមមិនបាច់ចុះឈ្មោះ​ជាមុននោះទេ ចូលទស្សនា​ដោយសេរី ប៉ុន្តែ​ហាម​យក​ចំណី​អាហារ ភេសជ្ជៈ និង​កាបូប​ធំៗចូល ។

Advertisements
Advertisements
Advertisements