ដំណឹង​ល្អ​ខ្លះ​សម្រាប់​ការ​គេង​សម្រាក​ពេល​ថ្ងៃត្រង់។ ការសិក្សា​ថ្មី​បាន​រកឃើញថា ការ​គេង​ពេល​ថ្ងៃត្រង់​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍ អាច​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​ឬ​ដាច់​សរសៃឈាម​ខួរក្បាល។

Advertisements

អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University Hospital of Lausanne នៅ​ប្រទេស​ស្វី​សបាន​សិក្សា​អំពី​ទំនាក់​ទំនង​គ្នា​រវាង​ភាព​ញឹកញាប់​និង​អំឡុងពេល​នៃ​ការ​គេង​សម្រាក​ពេល​ថ្ងៃត្រង់​ជាមួយនឹង​ហានិភ័យ​នៃ​ផលវិបាក​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​បណ្តាលឱ្យ​ស្លាប់​ឬ​មិន​បណ្ដាល​ឱ្យស្លាប់។

បន្ទាប់ពី​សិក្សា​តាមដាន​រយៈពេល៥ឆ្នាំ​ទៅលើ​មនុស្ស​ចំនួន៣,៤៦២នាក់​ដែល​អាយុ​ចាប់ពី៣៥ដល់៧៥ឆ្នាំ។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែលមាន​ទំនោរ​ទៅរក​ការ​គេង​សម្រាក​ពេល​ថ្ងៃត្រង់​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍ ដែល​គេង​សម្រាក​ចាប់ពី​រយៈពេល ៥ នាទី​ទៅ ១ ម៉ោង គឺមាន​អត្រា​តិចជាង ៤៨% ប្រឈម​ទៅនឹង​ជំងឺ​គាំងបេះដូង​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិនមាន​ទំនោរ​គេង​សម្រាក​ពេល​ថ្ងៃត្រង់។

ទោះជា​យ៉ាងណា លោក  Naveed Sattar សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​សាកលវិទ្យាល័យ Glasgow នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា ខណៈ​មាន​សិក្សា​គួរអោយ​ចាប់អារម្មណ៍​ដែលថា អ្នក​ដែល​គេង​សម្រាក​ពេល​ថ្ងៃ​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​មាន​សុខភាព​ល្អ ប៉ុន្តែ​ការ​គេង​ពេល​ថ្ងៃត្រង់​ជាប្រចាំ​ថ្ងៃ វា​អាច​ទំនង​ធ្វើឱ្យ​អ្នក​ឈឺ​ទៅវិញ៕

ប្រភព៖ CNN

Advertisements